គណបក្ស សម រង្ស៊ី ជាសេចក្កីសង្ឃឹមរបស់ប្រជាពលរដ្ឋខ្មែរ។ អំណោយរស់បានមួយគ្រា មានការងាររស់មួយជីវិត!​។

ប្រវត្តិប្រាសាទបន្ទាយឆ្មារ និងរឿងនិទាន

​​​​

I-រឿងពិត


​​-ប្រាសាទ បន្ទាយឆ្មារ​ជាប្រាសាទដែលត្រូវបានកសាងឡើងពីចុងសតវត្សរ៍ទី១២ដល់ដើមសតវត្សរ៍ទី១៣ ក្នុងរជ្ជកាល​ព្រះបាទជ័យវរ្ម័នទី៧ ដើម្បីឧទ្ទិសដល់បុត្រា និងមេទ័ព៤នាក់របស់ព្រះអង្គ​ដែលបានពលី​នៅក្នុងសមរភូមិដេញចាមនៅឆ្នាំ១១៧៧។ ប្រសាទបន្ទាយឆ្នារ មានទីតាំងស្ថិតនៅភូមិបន្ទាយឆ្មារ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ និង​មានចំងាយប្រមាណ៧០គីឡូម៉ែត្រពីខេត្តបន្ទាយមានជ័យ។​

​​​

II-រឿងនិទាន

​​
មានរឿងនិទាននិយាយតៗគ្នា​ ថាកាលពីព្រេងនាយមានក្សត្រមួយអង្គ​ត្រូវបានស្តេចផែនដីនិរទេសឱ្យចេញពី​ព្រះបរមរាជវាំង។ ស្តេចដែលត្រូវ​និរទេសខ្លួននេះបានមកសង់​ខ្ទមមួយនៅក្នុងព្រៃ ដោយប្រកបការងារជាអ្នកធ្វើចម្ការ ។​
​ ​នៅថៃ្ងមួយនោះទេពធិតា​មួយអង្គបានទទួលភារៈមកថែរទាំ​ព្រះអង្គមិនឲ្យដឹងខ្លួន​ក៏តាំងនិមិត្តខ្លួនជាសត្វឆ្មាមួយមក​រស់នៅជាមួយ​។​ជារៀងរាល់ថ្ងៃខណៈដែលស្តេចចេញទៅធ្វើចម្ការផុតពីខ្ទម សត្វឆ្មាដែលជាទេពអប្សរ ក៏បាននិមិត្តជា​ភាពដើមក្លាយជាស្រីស្អាតចេញមក​រៀបចំម្ហូបអាហារ​បាយទឹកគ្រប់បែបយ៉ាងទុកឲ្យស្តេចនោះ​។​នៅគ្រាដំបូងស្តេច​កម្លោះមិនចាប់ភ្លឹកទេដោយនឹកគិតថាមានអ្នកដំណើរណាមួយឆ្លងកាត់ទីនេះ​ហើយអាណិតខ្លួនក៏ជួយដណ្តាំស្លទៅព្រោះ​គេក៏បានខ្ចីផ្ទះខ្លួនសំរាកដែរតែហេតុការណ៍​បែបនេះចេះតែកើតមានច្រើនលើកច្រើនសារយូរ​ខែ​ពេកធ្វើឱ្យស្តេច​នោះកើតមានការងឿងឆ្ងល់យ៉ាងខ្លាំង ។​
​ ​ថៃ្ងមួយស្តេចកម្សត់អង្គនេះ នៅចាំឃ្លាំមើលនៅខាងក្រៅខ្ទម​របស់ខ្លួនទើបបានឃើញស្រីក្រមុំ​យ៉ាងស្អាតម្នាក់និមិត្ត​ចេញពីសត្វឆ្មាមួយដែលរស់នៅក្នុងខ្ទមជាមួយខ្លួននាពេលកន្លងមក ។ ស្រីក្រមុំរូបស្អាតនោះបានចេញមករៀបចំម្ហូបអាហារ​ដូចខ្លួនបានធ្វើជារៀងរាល់ថៃ្ង ។​
​ ​ក្នុងខណៈពេលសត្វឆ្មានិមិត្តខ្លួនជាស្រីរូបស្អាតហើយភ្លាម ស្តេច​ក៏បានស្ទុះទៅចាប់ស្រោមឆ្មានោះដែរ ។ នាងស្រីរូប​ស្អាតឃើញហេតុការណ៍ដូច្នេះបាននិយាយ អង្វរសុំស្រោមឆ្មាមកវិញតែស្តេចមិនព្រមទាល់តែសោះ ។​
បន្ទាប់ពីនិយាយអង្វរករ​អស់សមត្ថភាពហើយស្រីក្រមុំ ក៏បាននិយាយប្រវត្តិពិតនៃការក្លែងភេទ​ក្នុងបំណងចូលមកបម្រើ​ម្ហូបអាហារ​ប្រចាំថៃ្ងដល់ព្រះអង្គ ដើម្បីកុំ ឱ្យស្តេច​នោះមានការលំបាកក្នុងដំណើរជីវិតខ្លាំងពេក ។​
​លុះដល់ពេលដឹងរឿងសព្វគ្រប់អស់ហើយទ្រង់ក៏ចង់រួមរស់ជាមួយនាង។ ពេលនោះនាងបានប្រាប់ដល់ស្តេចថា បើចង់​រួមរស់ជាមួយនាង សូមយកស្រោមឆ្មាទៅដុតចុះវានឹងកើតចេញជាប្រាសាទមួយភ្លាម ។ ស្តេចក៏បានធ្វើតាមការណែនាំ គឺ​យកស្រោមឆ្មា​ទៅដុត រួចក៏ផុសចេញជាប្រាសាទ​មួយឡើង ។ តាមន័យក្នុង​រឿងនិទានដូចនេះ ហើយទើបស្តេចប្រសិទ្ធ​នាមថា “​ប្រាសាទបន្ទាយឆ្មារ​”​តរហូតមកដល់សព្វថ្ងៃនេះឯង ។​

​ ​

-ស្ពតឃោសនា គណបក្ស

-ស្ពតបញ្ហាព្រំដែន

-ស្ពតបញ្ហាដីធ្លី

អនុសាសន៍ក្នុងការឃោសនាបោះឆ្នោតព្រឹទ្ធសភា





-សូមចូលរួមជាសមាជិក

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | JCPenney Coupons