គណបក្ស សម រង្ស៊ី ជាសេចក្កីសង្ឃឹមរបស់ប្រជាពលរដ្ឋខ្មែរ។ អំណោយរស់បានមួយគ្រា មានការងាររស់មួយជីវិត!​។

-ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១១

**វេលា​ម៉ោង​១៤៖០០​នាទី​រសៀល លោក យឹម សុវណ្ណ និង​ថ្នាក់​ដឹក​នាំ​គណបក្ស​ខេត្ត បាន​ចូល​រួម​ប្រកាស​សុពលភាព​សមា​ជិក​ក្រុម​ប្រឹក្សា​គណបក្ស​ឃុំ ចំនួន​៥ នៅផ្ទះលោក ស៊ុន ម៉ឺន ភូមិ​ប៉ោយ​ចារ ឃុំ​ប៉ោយ​ចារ ស្រុក​ភ្នំ​ស្រុក ដែល​មាន​អ្នក​ចូល​រួម​សរុប ៦៤នាក់។

**វេលា​ម៉ោង​១៤៖​០០នាទី​រសៀល លោក យន្ត ថារូ និងថ្នាក់​ដឹក​នាំគ​ណបក្ស​ខេត្ត បាន​ចូល​រួម​កម្មវិធី​ប្រកាសក្រុម​ប្រឹក្សា​គណបក្ស​ឃុំភ្នំលៀប ឃុំ​ទឹក​ជោរ ឃុំ​ប្រា​សាទ និង​ឃុំ​រហាល ដែល​មាន​អ្នក​ចូល​រួម​ចំនួន ៤៦នាក់។





**ម៉ោង១២៖០០នាទីថ្ងៃត្រង់ លោក យឹម សុវណ្ណ និងលោក យន្ត ថារូ បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋឃុំព្រះនេត្រព្រះ ដែលមានទំនាស់ដីធ្លីជាមួយអង្គភាពរថគ្រោះ។ កម្មវិធីនោះបានរៀបចំនៅសាលាឆទាន ភូមិប៉ោយសំរោង ដែលមានអ្នកចូលរួមចំនួន១៦៨នាក់។







**ម៉ោង​០៩៖០០នាទី​ព្រឹក លោក យន្ត ថារូ ប្រជុំប្រចាំ​ខែស្រុក​អូរ​ជ្រៅ និង​ប្រកាស​សុពលភាព​ក្រុមប្រឹក្សា​គណបក្ស​ឃុំចង្ហា ឃុំសំរោង និង​ឃុំ​សូ​ភី នៅផ្ទះ​លោក ឡុង លីញ ដែល​មាន​អ្នក​ចូល​រួម​ចំនួន៤​​២នាក់។

**ម៉ោង​០៩៖០០នាទី​ព្រឹក​ដដែល លោក យឹម សុវណ្ណ បាន​ចូល​រួម​ប្រជុំ និង​ប្រកាស​សុពល​ភាព​ក្រុម​ប្រឹក្សា​គណបក្ស​សង្កាត់​ទាំង​៦ ក្នុង​ក្រុង​សិរី​សោ​ភ័ណ ដែល​មាន​អ្នក​ចូល​រួមសរុប ៥៩នាក់។






**ម៉ោង​០៨៖០០នាទី​ព្រឹក លោក យឹម សុវណ្ណ និង​លោក យន្ត ថារូ​ ព្រមថ្នាក់​ដឹក​នាំគ​ណបក្សខេត្ត ចូល​រួម​បើក​វគ្គ​បណ្តុះ​បណ្តាល​ចលនា​យុវជន ដែល​ធ្វើ​បទបង្ហាញដោយកញ្ញា ម៉ារី ហារីលសុន ជា​និស្សិត​មកពីសក​លវិទ្យាល័យអា​មេរិក និងលោក សោ ចាន់ដេត អនុ​ប្រធាន​គណបក្ស​ខេត្ត​បាត់ដំបង ដែលមានយុវជនចូលរួមចំនួន៥៦នាក់ នៅ​ទីស្នាក់ការ​គណបក្ស​ខេត្ត​។




-ស្ពតឃោសនា គណបក្ស

-ស្ពតបញ្ហាព្រំដែន

-ស្ពតបញ្ហាដីធ្លី

អនុសាសន៍ក្នុងការឃោសនាបោះឆ្នោតព្រឹទ្ធសភា





-សូមចូលរួមជាសមាជិក

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | JCPenney Coupons